ព័ត៌មានជាតិ

របួសបាក់ជើងម្ខាង គ្មានលុយទៅព្យាបាល ដេកឈឺម្នាក់ឯង ក្រុមសង្រ្គោះចេញទៅជួយ!

ភ្នំពេញ: បុរសម្នាក់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសបាក់ជើងម្ខាង ដោយគ្មានលទ្ធភាព គ្មានលុយព្យាបាល សង្ងំដេកឈឺម្នាក់ឯងអស់មួយសប្តាហ៍ អាការ:កាន់តែឈឺធ្ងន់ទៅ ពលរដ្ឋ អ្នកក្បែរខាងឃើញសភាពមិនស្រួល ពលរដ្ឋជួយហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ជួយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង១២និង៣៥នាទីរសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ម៉ាន់ សារ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម:។

តាមពលរដ្ឋរស់នៅក្បែរខាងបានឲ្យដឹងថា ជនរងគ្រោះ មួយសប្តាហ៍ទៅហើយ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារស្ថានភាពក្រីក្រ គ្មានលទ្ធភាពទៅរកសេវាពេទ្យ សុខចិត្តសង្ងំដេកថ្ងួចថ្ងូរម្នាក់ឯង អស់រយ:ពេល៧ថ្ងៃ អាការ:កាន់តែខ្លាំងឡើង ទើបដឹងដល់ពលរដ្ឋក្បែរខាង ជួយសម្រួលឲ្យស្នាក់អាស្រ័យ យើយហៅរថយន្តរថយន្តសង្រ្គោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ៕

មតិយោបល់