ព័ត៌មានជាតិ

កំពុងតែស្ទូងស្រូវ ត្រូវរន្ទះបាញ់ ស្លាប់ម្នាក់ និងរបួសម្នាក់នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: កាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះធម្មជាតិ ដោយសាររន្ទះបាញ់ នៅចំណុចអន្លង់កៅឳ ដែលជនរងគ្រោះកំពុងតែស្ទូងស្រូវ បណ្តាលស្លាប់ម្នាក់ឈ្មោះ សេង ស្រីរ័ត្ន ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិតាំងគ្រង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងម្នាក់ទៀតឈ្មោះ សេង ផានត ភេទប្រុស អាយុ១៤ឆ្នាំ ត្រូវជាប្អូនបង្កើតមានរបួសជាទម្ងន់កំពុងព្យាបាលនៅមន្ទីរពេទ្យក្រាំងល្វា៕

មតិយោបល់