ព័ត៌មានជាតិ

ផឹកស្រាស្រវឹង រួមទាំងមានជម្លោះក្នុងគ្រួសារ បុរសម្នាក់ ដេកឲ្យត្រូវរថភ្លើងកិន ស្លាប់យ៉ាងរន្ធត់!

តាកែវ: នៅវេលាម៉ោង ៦ ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ទៅដេកឲ្យរថភ្លើងកិន បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ស្ថិតលើផ្លូវរថភ្លើង ចន្លោះគីទ្បូម៉ែត្រ ៥៨ -៥៩ ក្នុងភូមិក្រាំងរអូត ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

ជនរងគ្រោះ ឈ្មោះ កែវ សុឃីម ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ កសិករ នៅភូមិតាពោនខាងកើត ឃុំសំរោង​ ស្រុកសំរោង ខេត្តតាកែវ។

តាមសមត្ថកិច្ច បានឲ្យដឹងថា រថភ្លើងមិនស្គាល់ម៉ាក និងមិនស្គាល់ឈ្មោះអ្នកបើកបរ បានធ្វើដំណើរពីត្បូងទៅជើង ក្រោយបើកកិនជនរងគ្រោះរួច បានធ្វើដំណើរទៅបាត់។

ប្រភពដដែលបានបន្ដថា ករណីនេះ កើតទ្បើងដោយសារជនរងគ្រោះស្រវឹងស្រា និងមានទំនាស់ ក្នុងគ្រួសារ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះធ្វើការវាស់វែង និងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់