ព័ត៌មានជាតិ

ជិះកង់មកផ្លោះរបងផ្ទះប៉ុនប៉ងលួចដែក ត្រូវសន្តិសុខចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច!..

ភ្នំពេញ: ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ បានជិះកង់មកផ្លោះរបងចូលប៉ុនប៉ងលួចដែកគេ ត្រូវសន្តិសុខឃើញទាន់ចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ចម្នាក់ទៀតគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះទើបសាងសង់ ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើឈ្មោះ ហ៊ាន ចាន់ ភេទប្រុស អាយុ៣៦ឆ្នាំគ្មានមុខរបរ ស្នាក់នៅម្តុំមុខរោងចក្រ។

តាមជនសង្ស័យឲ្យដឹងថារូបគេមានគ្នា២នាក់បានជិះកង់បំណងមកយកដែកខ្លីៗនៅកន្លែងកើតហេតុខាងលើ ហើយត្រូវគេចាប់បានតែម្តង។ ហើយបក្ខពួកម្នាក់ទៀតបានគេចខ្លួនបាត់ស្រមោល។

ជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍គីឡូម៉ែត្រលេខ៦នាំទៅសាកសួនិងកសាងសំណុំតាមនីតិវិធី៕

មតិយោបល់