ព័ត៌មានជាតិ

ប្រុងប្រយត្ន័បងប្អូន! បើករថយន្តចូលចាក់ហ្គាស់​ តែជក់បារី ឆាបឆេះទាំងរថយន្តរបួសធ្ងន់ស្រាល២នាក់

កំពង់ស្ពឺ: កាលពីវេលាម៉ោង៨និង៤០នាទី ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ មានករណីរថយន្តមួយគ្រឿង បានចូលចាក់ហ្គាស់នៅស្ថានីយ៍ផ្លូវ៤១ ចន្លោះគីឡូម៉ែត្រ១៦-១៧ ក្នុងភូមិចំបក់ខែ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានឆាបឆេះខណ:ដែលក្នុងរថយន្តមានជនជាតិចិនម្នាក់ និងខ្មែរម្នាក់ បើករថយន្តចូលទៅចាក់ហ្គាស ហើយជក់បារី ទើបឆាបឆេះតែម្តង និងបណ្តាលឲ្យអ្នកទាំង២នាក់ រងរបួសធ្ងន់និងស្រាល ៕

មតិយោបល់