ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្រ្កាប​អ្នកញៀនល្បែងភ្នាល់មាន់ជល់តាមទូរទស្សន៍ខ្សែរកាប ឃាត់ខ្លួនបានមនុស្ស១៩នាក់

កំពង់ស្ពឺ: នៅវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងនគរបាលស្រុកសំរោងទង និងកម្លាំងរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត​ បានចុះបង្ក្រាបទី​តាំងបើក​​ភ្នាល់ល្បែងស៊ីសង​ ជល់មាន់តាមទូរទស្សន៍ខ្សែ​កាប​​នៅ​ផ្ទះរបស់ឈ្មោះ ភិន ផល្លា​ ស្រី អាយុ​ ៤០ឆ្នាំ​ បើក​លក់កាហ្វេ​ នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ឃាត់មនុស្ស​ ​១៩នាក់​ ៖

១. ឆោម សាវ៉ុន ប្រុស អាយុ​ ​៦៥ឆ្នាំ
២. ចិន សឿន​ ប្រុស អាយុ​ ៤៨ឆ្នាំ
៣. ឆុន សុខនៅ ប្រុស អាយុ​ ៥២ឆ្នាំ
៤.ណុប ពៅ ប្រុស អាយុ​ ៥១ឆ្នាំ
៥. មុី សុខឃឿន ប្រុស អាយុ​ ៥៣ឆ្នាំ
៦. ឃុត ថន ប្រុស អាយុ៥០ឆ្នាំ
៧. ម៉ាច ធា ប្រុស អាយុ​ ៤៥ ឆ្នាំ
៨. សុខ សុធា​ ប្រុស អាយុ​ ៥៤ឆ្នាំ
៩.រុន ប៊ុនណារ៉ា ប្រុស អាយុ​ ៣៩​ឆ្នាំ
នៅ​ក្នុង​ ឃុំលំហាច ស្រុកអង្គស្នួល
១០. ហួន ហុន ប្រុស អាយុ៥៤ឆ្នាំ
១១.កៅ សុខហៀង ប្រុស អាយុ៤១ឆ្នាំ
១២. ជា ឈុន ប្រុស អាយុ​ ៣៧ឆ្នាំ
១៤.ជួប នី ប្រុស អាយុ៥៥ឆ្នាំ
១៥. អ៊ុន ចន្ធី ប្រុស អាយុ៤៧ឆ្នាំ
១៦. អ៊ុន ខឹម ប្រុស អាយុ៥២ឆ្នាំ
១៧. នួន សំនៀង ប្រុស អាយុ៤២ឆ្នាំ
១៨. ហុិន ជាក់ ប្រុស អាយុ​ ៣៨ឆ្នាំ
១៩.នុត គឹមហុង ប្រុស អាយុ៤៥ឆ្នាំ
១៩.ឈ្មោះ ប៉ាច ធុល ភេទប្រុស អាយុ៥៩ឆ្នាំ

ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការ​ដកហូត​ ទូរ​ទស្សន៍​ ១គ្រឿង ភ្ជាប់​ជាមួយ​ដុំអ៊ីនធឺណេត​ និងម៉ូតូចំនួន ២៥គ្រឿង។

ករណីបង្រ្កាបខាងលើ​ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់