ព័ត៌មានជាតិ

រន្ធត់ណាស់! ក្មេងស្រីអាយុ ១៣ឆ្នាំ កំពុងអង្គុយលេងក្រោមផ្ទះ ស្រាប់តែត្រូវរន្ទះបាញ់ស្លាប់

កំពង់ធំ: កាលពីវេលោម៉ោង ៤ និង៥នាទីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ មានករណីរន្ទះបាញ់ បណ្តាលឲ្យក្មេងស្រីម្នាក់ ស្លាប់បាត់បង់ជីវិត ស្ថិតនៅភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ។

ជនរងគ្រោះឈ្មោះ ញឹម មេសា ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងនៅពេលជនរងគ្រោះ កំពុងអង្គុយលេងនៅខាងក្រោមផ្ទះ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅធ្វើកោសល្យវិច័យ រួចក៏ប្រគល់សពជូនគ្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់