ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពលួចខ្សែភ្លើងនៅក្នុងការដ្ឋានសំណង់មួយកន្លែងនៅកោះពេជ្រ!

ភ្នំពេញ: បុរសជាជសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ចាប់ឃាត់ខ្លួន និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមន ចាត់ការទៅតាមផ្លូវច្បាប់ជាបន្ត ក្រោយពីរូបគេបានធ្វើសកម្មភាពលួចខ្សែភ្លើងនៅក្នុងការដ្ឋានសំណង់មួយកន្លែងនៅកោះពេជ្រ។

ការចាប់ឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ៥ និង ៣០នាទីព្រឹក ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៨ នៅក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសម្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ ម៉ន សារ៉ាន អាយុ ២៥ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់មួយនៅក្នុងទីក្រុងកោះពេជ្រ និង មានស្រុកកំណើតនៅខេត្តកំពង់ចាម។ មុនពេលកើតហេតុ បុរសជាជនសង្ស័យបានធ្វើសកម្មភាពលួចខ្សែភ្លើងបានមួយការ៉ុង ពីក្នុងការដ្ឋានមួយ កន្លែង ហើយក៏ត្រូវបានក្រុមសន្តិសុខឃើញទាន់និងចាប់ខ្លួនយកមកប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់តែម្តង។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ទន្លរបាសាក់ក៏ធ្វើការសាកសួរ និង កំណត់ហេតុបញ្ជូនទៅកាន់អធិការ ដ្ឋាននគរបាលខណ្ឌចម្ការមនចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

មតិយោបល់