ព័ត៌មានជាតិ

ជិះរ៉ឺម៉កម៉ូតូឌុបប្រពន្ធ ជ្រុលទៅបុករង្វង់មូល ស្លាប់ប្តី ប្រពន្ធរបួសស្រាល

ត្បូងឃ្មុំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរ៉ឺម៉កម៉ូតូមួយគ្រឿង បានរេចង្កូតបុករង្វង់មូល បណ្តាលឲ្យប្តីស្លាប់ និងប្រពន្ធរបួសស្រាល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤ល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវក្រាលកៅស៊ូ ក្នុងភូមិស្រឡប់ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរ៉ឺម៉កម៉ូតូម៉ាក ជែនស៊ីន ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ ឌុបប្រពន្ធនៅខាងក្រោយ ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ក៏បុករង្វង់មូល បណ្តាលឲ្យប្តីស្លាប់ និងប្រពន្ធរបួសស្រាលបែបនេះតែម្តង៕

មតិយោបល់