ព័ត៌មានជាតិ

បើស្ពាយទៅមិនថាទេ នេះក្រវាត់ដល់ចង្កេះហើយនៅតែឆក់បានទៀត!..

ភ្នំពេញ: ស្រ្តីម្នាក់ ត្រូវបានចោរធ្វើសកម្មភាពឆក់យកកាបូបលុយខណ:ដែលគាត់ក្រវាត់កាបូបនេះនៅជាប់ចង្កេះជិះម៉ូតូទៅផ្សារ។ប៉ុន្តែជាសំណាងល្អដែលគាត់មិនបានដួលនាំឲ្យរងរបួសឡើយ ហើយចោរបានគេចខ្លួនបាត់ស្រមោល។ចំណែកគាត់ក៏បានធ្វើដំណើរទៅប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ឲ្យជួយអន្តរាគមន៍កាលពីវេលាម៉ោង៤និង១០នាទីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ។

ស្រ្តីរូបនេះមិនត្រូវបានស្គាល់ឈ្មោះឡើយ ហើយគាត់បានប្រាប់ថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ក្រហម នៅតាមបណ្ដោយផ្លូវវ៉េងស្រេងទៅផ្សារចាមចៅ។លុះពេលទៅដល់ត្រង់ចំណុចជិតផ្សារចោមចៅ ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ស្រាប់តែជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងទៅដល់ឆក់យកកាបូបរួចគេចខ្លួនបាត់ស្រមោល បន្ទាប់មកគាត់បានជិះម៉ូតូទៅប្ដឹងនគរបាលសុំឲ្យជួយអន្តរាគមន៍។

ស្រ្តីរងគ្រោះខាងលើបានបន្តទៀតថា នៅក្នុងកាបូបដែលត្រូវចោរឆក់យកទៅនោះមានលុយចំនួន៤០០ដុល្លារនិងជា២០ម៉ឺនរៀល រួមជាមួយអត្តសញ្ញាណប័ណ្ណរបស់គាត់និងប្ដីគាត់ព្រមទាំងទូរស័ព្ទ១គ្រឿងនិងរបស់របរមួយចំនួនទៀតផងដែរ៕

មតិយោបល់