ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបក្រុមចោរដៃស្អិតខាងឆក់ បានចំនួន១០នាក់ក្នុងខេត្តសៀមរាប

សៀមរាប: ជនសង្ស័យជាក្រុមចោរឆក់កាបូបភ្ញៀវទេសចរ ចំនួន២០នាក់ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជាបន្តបន្ទាប់។

ប្រតិបត្តិការនេះ ធ្វើឡើងនៅម៉ោង៥និង៣០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ​ ទិត្យ​ ណារ៉ុង​ ស្នងការនគរបាលខេត្តសៀមរាប​ បានបញ្ជារឲ្យកម្លាំងធ្វើការល្បាតពួនស្ទាក់ លើករណីអំពើលួចឆក់កាបូបនៅក្នុងខេត្តសៀមរាប ទើបកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ ដោយមានការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍​ ភឹង​ ចិន្តារ៉េត​ និងលោកវរសេនីយ៍ឯក​ ហង្ស​ សូផាតភីរម្យ​ សហការជាមួយអធិការក្រុងសៀមរាប​ អធិការស្រុកប្រាសាទបាគង​ អធិការស្រុកសូទ្រនិគម​ និងអង្គភាពនគរបាលទេសចរណ៍​ បានបើកការស្រាវជ្រាវបង្ក្រាបក្រុមចោរឆក់សរុបទាំងអស់បានចំនួន១០នាក់ ក្នុងករណី ឆក់កាបូបភ្ញៀវទេសចរចំនួន០២នាក់ និងកំពុងស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត៕

មតិយោបល់