ព័ត៌មានជាតិ

រថយន្តបើកកៀរម៉ូតូ ដួលបោកក្បាលស្លាប់បុរសម្នាក់!..

ព្រៃវែង: កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ដួលបោកក្បាលស្លាប់នៅនឹងកន្លែង នៅភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C 4815(អ្នកបើកបរគេចបាត់) បើកក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុបានកៀរម៉ូតូម៉ាកSUZUKI viva ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AH 2924 ជិះដោយឈ្មោះ រស់ រី ភេទប្រុស អាយុ៤៥ឆ្នាំ មាទីលំនៅភូមិឃុំកើតហេតុ បណ្តាលឲ្យដួលបោកក្បាលស្លាប់នៅកន្លែងតែម្តង។

ចំពោះករណីនេះ សាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តនិងម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍កំពង់សឹង រង់ចាំការដោះស្រាយគ្នាបន្តទៀត៕

មតិយោបល់