ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់យ៉ាងអាថ៌កំបាំង ក្នុងការដ្ឋានសំណង់មួយកន្លែងក្នុងខណ្ឌដូនពេញ!

ភ្នំពេញ: សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងការដ្ឋានសំណង់មួយកន្លែងនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ពាក់ព័ន្ធទៅនឹងករណីមនុស្សស្លាប់នេះដែរអាជ្ញាធរមូលដ្ឋានហាក់បីដូចជាមានការលាក់លាមយ៉ាងខ្លាំង ផងដែរចំពោះអ្នកសាព័ត៌មាន។

ហេតុការណ៍នេះដែរបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៨ នៅចំណុចក្នុងការដ្ឋានសំណង់មួយកន្លែង ដែលមានទីតាំងក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ត្ថតាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានប្រទះឃើញសាកសពរបស់បុរសម្នាក់ ដែលគេអះ អាងថា រូបគាត់គឺជាសន្តិសុខម្នាក់ មានអាយុ ៤៣ឆ្នាំ បានដេកស្លាប់នៅក្នុងការដ្ឋានសំណង់មួកន្លែងខាងលើ ហើយក៏ត្រូវ បានម្ចាស់ការដ្ឋានខាងលើរាយការណ៍ប្រាប់កម្លាំងមានសមកិច្ចមូលដ្ឋានឲ្យដឹងពីរឿងនេះ។

ក្រោយពីទទួលបាននូវព័ត៌មាននេះហើយ គេក៏បានឃើញមានកម្លាំងមានសមត្ថកិច្ចមូលដ្ឋាន និង ជំនាញកោសល្យវិច្ច័យបាន ចុះមកដល់កន្លែងកើត ហេតុខាងលើអស់រយ:ពេលជាច្រើនម៉ោងទើបនាំគ្នាចេញទៅវិញផងដែរ។

តាមប្រភពពីសមត្ថកិច្ចជំនាញម្នាក់បានបង្ហើបប្រាប់ឲ្យដឹងថា បុរសរងគ្រោះបានស្លាប់បាត់បង់ជីវិតដោយសារតែរូបគាត់
ផឹកស្រាច្រើនពេក និងមានជំងឺប្រចាំកាយផង ទើបបណ្តាលឲ្យក្អួតឈាមស្លាប់បែបនេះ ទើបប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់