ព័ត៌មានជាតិ

តូចចិត្តនិងជំងឺប្រចាំកាយ បុរសម្នាក់ចងកសម្លាប់ខ្លួននៅដើមខ្នុរ!..

ពោធិ៍សាត់: កាលពីវេលាម៉ោង៩ព្រឹកព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ មានករណីប្រទះឃើញសពបុរសវ័យចំណាស់ម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅដើមខ្នុរក្បែបន្ទប់ទឹក ភូមិត្រាង ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជនរងគ្រោះមានឈ្មោះ សាំង អាង ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យនិងធ្វើការស្រាវជ្រាវ បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកមែន។ ដែលត្រូវគេអះអាងមានជំងឺរ៉ាំរ៉ៃ។
ចំពោះសាកសព សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់