ព័ត៌មានជាតិ

រថយន្តបាឡែន បុករះរថយន្ត៣គ្រឿងពេញផ្លូវ ផ្អើលទាំងយប់នៅខណ្ឌ៧មករា

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាជោគជាំបានបើករថយន្ត
កាមរីបាឡែនបោះពួយយ៉ាងលឿនទៅបុករថយន្តដែលចតស្ងៀមនៅក្បែរចិញ្ចើមផ្លូវ ចំនួន៣គ្រឿង រងការខូចខាត យ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលា ម៉ោង៩និង៥០នាទីយប់ ថ្ងៃទី១១ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះលេខ២៦២ លក់គ្រឿងទេសនិងភេសជ្ជ: គ្រប់មុខយីហោ បេ យូអេង តាមបណ្តោយផ្លូវ១០៧(សុកហុក) ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំបានបើករថយន្តកាមរីបាឡែន ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q.6976 បោះពួយយ៉ាងលឿនតាមបណ្តោយផ្លូវ១០៧ (សុកហុក) ទិសដៅពីជើងទៅត្បូង ខណ:មកដល់កន្លែងកើតហេតុខាងលើក៏រេចង្កូតមកឆ្វេងដៃបុករថយន្តកាមរីស្វិត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2E.3632 ដែលចតស្ងៀមនៅចិញ្ចើមផ្លូវបណ្តាលឲ្យបែកស្តុបខាងឆ្វេង អស់មួយចំហៀង។ ហើយក៏រេចង្កូតទៅបុករថយន្ត ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM.6937បណ្តាលឲ្យរថយន្ត ហាយលែនឌ័រ វិលមួយជុំខ្ទាតទៅកណ្តាលថ្នល់រងការខូចខាត ផ្នែកខាងឆ្វេងក្រពឹតទ្វារទាំងពីរ និងបែកស្តុបខាងក្រោយអស់មួយចំហៀងខាងឆ្វេង ហើយមិនទាន់អស់ល្បឿនក៏បន្តទៅមុនទៀតទៅបុករថយន្ត ឡង់គ្រឺស័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P.9877 ដែលចតនៅមុខផ្ទះលេខ ២៦២Eo ក្បែរចិញ្ចើមផ្លូវ ពេញទំហឹងបណ្តាលឲ្យរថយន្ត ឡង់គ្រឺស័រ ថយក្រោយទៅបុកផ្ទប់បង្គោលភ្លើង រងការខូចខាត ផ្នែកខាងមុខខាងក្រោយយ៉ាងដំណំ។ ចំណែឯរថយន្តបង្ករងការខូចខាតផ្នែខាងមុខស្ទើរតែទាំងស្រុងរថយន្តបង្កពេលដែល បុកហើយបានចុះពីលើរថយន្ត ដើរត្រេតត្រោតស្រវឹងជោកជាំ ពេលនោះក៏មានសាច់ញាតិមកអូសដៃចូលផ្ទះ ពីព្រោះផ្ទះជនបង្កនៅជិតនោះហើយក៏ សម្ងំដេកបាត់ឈឹង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ក៏ទំនាក់ទំនងជំនាញចរាចរណ៍ក្រុងចុះមកវាស់វែងយក រថយន្តទាំងអស់ទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោកស្នងការនគរបាល រាជធានីភ្នំពេញ រង់ចាំភាគីបង្កចូលខ្លួន មកដោះស្រាយនៅថ្ងៃក្រោយ៕

មតិយោបល់