ព័ត៌មានជាតិ

យុវជនម្នាក់ ចេញពីរៀនជិះម៉ូតូលឿន វ៉ាជែងទៅបុកម៉ូតូមួយគ្រឿងទៀត ស្លាប់នៅនឹងកន្លែង!..

បាត់ដំបង: កាលពីវេលាម៉ោង៤និង៥០នាទីរសៀល​ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ នៅលើផ្លូវជាតិលេខ៥៧B ភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ០១៥ ពាក់ស្លាកលេខ ប.ប1V-0787 ជិះដោយឈ្មោះ រិទ្ធិ គឹមហឹង ភេទប្រុស អាយុ១៧ឆ្នាំ ​ជាសិស្ស រស់នៅភូមិក្រពើកើតឃុំស្រុកកើតហេតុ បើកបរពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានជែងនិងគោយន្ត ក៏ជ្រុលទៅបុកម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ០១៨ គ្មានស្លាកលេខ ជិះដោយឈ្មោះ យឿង សុភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ(របួសធ្ងន់) រស់នៅភូមិធ្ងរ័ ឃុំចែងមានជ័យ ស្រុកបាណន់ បណ្តាលឲ្យឈ្មោះរិទ្ធិ គឹមហឹងស្លាប់នៅនឹងកន្លែងតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ដោយឡែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត រង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើតាមប្រពៃណី៕

មតិយោបល់