ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញ មីចិនកញ្ចប់ សាច់ក្រកកញ្ចប់ សាច់​ Eurola និង Lucky Fruity​ ខូចគុណភាពដាក់លក់លើទៅផ្សារ

ព្រះសីហនុ: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តព្រះសីហនុ បានសហការជាមួយ អាជ្ញាធរដែនដីបានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ នៅតូបលក់តាមផ្ទះ​តាមដងផ្លូវឯករាជ្យ​ និង​ ផ្សារម៉ាត​ កាល់តិច​ តូតាល់​ Seven Day Shopping ផ្សារទំនើបOrang ឡឹធាន​ និងផ្សារសាម៉ូនដារា​ ក្នុងក្រុងព្រះសីហនុ។

លទ្ធផលនៃការត្រួតពិនិត្យយើងបានរកឃើញការដាក់តាំងលក់ផលិតផលម្ហូបអាហារវេចខ្ចប់ស្រាប់ ដែលហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនដូចខាងក្រោម:
១-មីចិនកញ្ចប់ ចំនួន ១០កញ្ចប់ = ១.២៨គ.ក.
២-សាច់ក្រកកញ្ចប់ ចំនួន ៥កញ្ចប់ = ៥គ.ក.
៣ -សាច់​ Eurola ចំនួន ៨កញ្ចប់ = ៨​គ.ក.
៤ -Lucky Fruity​ ចំនួន ១កញ្ចប់ = ០.៥គ.ក.
សរុបចំនួន ១៤.៧៨គ.ក.។ ផលិតផលម្ហូបអាហារដែលដកហូតខាងលើត្រូវបានយកទៅរក្សាទុកនៅសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដើម្បីធ្វើការដុតកម្ទេចចោល៕

មតិយោបល់