ព័ត៌មានជាតិ

យប់មិញផឹកជាមួយមិត្តភក្តិសោះ ព្រឹកឡើងចង.កសម្លាប់ខ្លួន!

កំពង់ធំ: បុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ក្រោយពីត្រឡប់មកពីផឹកជាមួយមិត្តភក្តិទាំងដែលមិនមានទំនាស់អ្វីទាំងអស់ លុះព្រឹកឡើងត្រូវបានប្អូនស្រីប្រទះឃើញចងកស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦ព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ក្នុងភូមិត្រើយអូរ ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សពមានឈ្មោះ ឃឹម ហេង ភេទប្រុស អាយុ ១៩ឆ្នាំ ជាសិស្ស ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។

ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីផឹកស្រាច្រើនជាប្រចាំ បណ្តាលឲ្យខូចសសៃប្រសាទខួរក្បាល ទើបធ្វើអត្តឃាតបែបនេះ៕

មតិយោបល់