ព័ត៌មានជាតិ

ចូលទៅលួចគោគេ ខណៈម្ចាស់យកមកចងឲ្យស៊ីស្មៅ..បែកការ ត្រូវសមត្ថកិច្ចនាំចូលប៉ុស្តិ៍

តាកែវ: នៅវេលាម៉ោង ៦ និង១០នាទីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ព័ន្ធនឹងករណីលួចគោ នៅចំណុចវាលស្រែ ស្ថិតនៅឃុំខ្វាវ ស្រុកសំរោង ខេត្តកែវ ។

ជនសង្ស័យឈ្មោះ ហ៊ុល រស្មី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ បានធ្វើសកម្មភាពលួច គោញីមួយក្បាល សម្បុរស នៅចំណុចកើតហេតុខាងលើ ខណ:ដែលម្ចាស់យកគោមកចងឲ្យស៊ីស្មៅ។

ម្ចាស់គោ ឈ្មោះ ងោល រុំ ភេទស្រី អាយុ ៣២ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ករណីនេះ សមត្ថកិច្ច បាននាំខ្លួនជនសង្ស័យមកសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនិតិវីធីច្បាប់៕

មតិយោបល់