ព័ត៌មានជាតិ

​ចំហុយពងត្រីក្បែរដបសាំង ឆាបឆេះតូបផ្អើលពេញផ្សារហ៊ុយឡេង នៅក្រុងសិរីសោភ័ណ!..

បន្ទាយមានជ័យ: កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆាបឆេះតូបលក់អីវ៉ាន់និងលក់សាំងមួយកន្លែង នៅក្នុងផ្សារហ៊ុយឡេង ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ខូចខាតអស់តូបអស់ទាំងស្រុងនិងសម្ភារ:អីវ៉ាន់លក់ដូរក្នុងតូបអស់ទាំងស្រុងនិងប្រាក់ប្រហែល៥លានរៀល។

មូលហេតុ មកពីម្ចាស់តូបចំហុយពងត្រីនិងចង្ក្រានហ្គាសក្បែរដបសាំង ទើបបណ្តាលឆាបឆេះតូបអស់ទាំងស្រុង។ សូមបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះគ្រោះអគ្គិភ័យ៕

មតិយោបល់