ព័ត៌មានជាតិ

បុគ្គលិកចាក់ប្រេងការ៉ាសសាំងសូគីមិចម្នាក់ គាំងបេះដូងដេកស្លាប់ទាំងវ័យក្មេង!..

ភ្នំពេញ: នារីវ័យជំទង់ដែលជាបុគ្គលិកចាក់ប្រេងការ៉ាស់សាំងម្នាក់គាំងបេះដូងស្លាប់ទាំងវ័យក្មេង។

ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចលើគ្រែក្នុងផ្ទះគ្មានលេខ ផ្លូវទំនប់កប់ស្រូវតូច សង្កាត់គោរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពមានឈ្មោះ នី វិច្ឆិកា ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកចាក់ប្រេងការ៉ាសាំងសូគីមិច យីហោ ម៉ី ភៀវ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៨ វេលាម៉ោង៧ មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ នី វិច្ឆិកា បានទៅកន្លែងធ្វើការដូចសព្វមួយដង រហូតដល់ម៉ោង ១៧:៣០នាទីល្ងាចទើបឈប់សម្រាក់នឹងបានទៅផ្ទះ លុះដល់ម៉ោង៦:៣០នាទីព្រឹក ថ្ងៃទី១៣ខែឆ្នាំដដែល ឈ្មោះ គា ថាវី (ត្រូវជាម្តាយមីងជនរងគ្រោះ) បានស្រែកហៅជនរងគ្រោះឲ្យទៅធ្វើការ តែមិនលឺជនរងគ្រោះឆ្លើយតប ឈ្មោះ គា ថាវី (ត្រូវជាម្តាយមីងជនរងគ្រោះ) ក៏ដើរទៅមើលនៅក្នុងបន្ទប់ ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែ ទើបផ្អើលឆោឡោ និងបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា តែម្តង។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ក៏បានចុះទៅដល់ទីតាំងកើតហេតុ និងបានរាយការណ៍មកផ្នែកជំនាញ ចុះមកពិនិត្យជាក់ស្តែង។ យោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ច ស្តាប់ការបភ្លឺជុំវិញទីកន្លែងកើតហេតុ និងតាមការពិនិត្យផ្ទាល់របស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រកោសល្យវិច្ច័យរាជធានីភ្នំពេញ និងការពិនិត្យផ្ទាល់របស់លោកឧកញ៉ាវិជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យបច្ចេកទេសកោសល្យវិច្ច័យរាជធានីភ្នំពេញ សពគឺពិតជាស្លាប់ដោយសារជំងឺគាំងបេះដូងពិតប្រាកដមែន។

បច្ចុប្បន្ន សព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ៕

មតិយោបល់