ព័ត៌មានជាតិ

ចោរវ័យក្មេង! លួចម៉ូតូមន្ត្រីសាលាស្រុក អស់លក្ខណ៍ជាប់ខ្នោះ!..

តាកែវ: នៅថ្ងៃសុក្រទី ១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៦និង៤០នាទី ក្រោយពីទទួលព័ត៌មានមក កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំដោយលោកវ.ឯក យុគ សារ៉ាត់ អធិការ ចុះបង្រ្កាបករណីលូចម៉ូតូ នៅចំណុចសាលាស្រុកគិរីវង់ ស្ថិតក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ជនសង្ស័យមានឈ្មោះ ប៉ែន វិបុល ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិស្អាងភ្នំ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ករណីនេះជនសង្ស័យបានលួចម៉ូតូម៉ាកស្គុបពី ពណ៌ស ស៊េរី២០១៥ របស់ជនរងគ្រោះឈ្មោះ ឃ្លាំង សុខពុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមន្ត្រីនៅសាលាស្រុក មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ហើយត្រូវសមត្ថកិច្ច យើងចាប់ខ្លួនបាន។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនយកកាន់ស្នងការដ្ឋានដើម្បីផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់