ព័ត៌មានជាតិ

ក្រុមចោរឆក់ប្រដាប់អាវុធនៅក្រុងតាខ្មៅ ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន!..

កណ្តាល: កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ មានករណីលួចមានស្ថានទម្ងន់(ឆក់ទូរសព្ទ) នៅចំណុចភ្លើងស្តុបតាលន់ ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ទា លីស័ង ភេទស្រី អាយុ២៤ឆ្នាំ ទីលំនៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពភ្នំពេញ មុខរបរលក់ខោអាវ។
ជនល្មើស៤នាក់ ឃាត់ខ្លួនជាក់ស្ដែងបាន២នាក់ គឺឈ្មោះណុប ភារ៉ា និងឈ្មោះហួច លាងហួរ ចំណែកឯឈ្មោះមឿង សុផៃ និងឈ្មោះចាន់ វណ្ណី(នី) បានគេចខ្លួនបាត់តែម្តង។ លុះដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចយើងបានស្រាវជ្រាវឃាត់ខ្លួនបានជនល្មើសម្នាក់ទៀតឈ្មោះ មឿង សុផៃ ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ភ្នំពេញ មុខរបរនៅផ្ទះ មកសាកសួរនៅអធិការដ្ឋាននគបាលក្រុងតាខ្មៅ។

យោងតាមចម្លើយសារភាពរបស់ឈ្មោះមឿង សុផៃ យើងបានឈានទៅឃាត់ខ្លួនមុខសញ្ញាម្នាក់ទៀតឈ្មោះ អំ វណ្ណឌី ហៅម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ដែលបានលក់អាវុធឲ្យជនល្មើសឈ្មោះមឿង សុផៃ យកទៅធ្វើសកម្មភាព និងទទួលទិញម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៌ស ដែលក្រុមជនល្មើសឈ្មោះមឿង សុផៃ ប្លន់បាននៅឃុំស្វាយរលំ ស្រុកស្អាង។

ក្នុងនោះយើងបានចាប់យកវត្ថុតាងដូចខាងក្រោម អាវុធខ្លី១ដើមម៉ាកប៉េអាម៉ាប់ ពណ៌ខ្មៅ លេខAZ២៣៩០ផលិតនៅប្រទេសសូវៀត។
-បង់ចំនួន១
-គ្រាប់ចំនួន៥គ្រាប់
-សំបកផ្ទុះចំនួន២គ្រាប់
-ម៉ូតូ១គ្រឿងម៉ាកស្កុបពីពណ៌ស ស៊េរីឆ្នាំ២០១៨ ស្លាកលេខភ្នំពេញ១HA៥១៦៤
-ស្លាកលេខចំនួន១ លេខភ្នំពេញ១GQ៣៤៩៥
-ប័ណ្ណសម្គាល់យានយន្ត
ចំនួន១សន្លឹក។
-កាបូបៃពណ៌ខ្មៅចំនួន១
-ប្រាក់ដុល្លាចំនួន៧ដុល្លារ
-ប្រាក់រៀលចំនួន១៥០០០រៀល
-កំប៉ុងជ័រចំនួន១
-ថង់ក្រណាត់ពណ៌ក្រហមចំនួន១៕

មតិយោបល់