ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងពន្លះគ្នាលាន់ដូចរន្ទះ របួសធ្ងន់២នាក់បាត់មាត់ឈឹង!​

កណ្ដាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានម៉ូតូ២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរស២នាក់ របួសធ្ងន់ធ្ងរ រហូតសន្លប់បាត់មាត់ឈឹង ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ លើផ្លូវលេខ២១បេ សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល។

មុនពេលកើតហេតុ​ គេឃើញម៉ូតូសង់០១៧ ពណ៌ខ្មៅ មួយគ្រឿង ជិះពីជើងទៅត្បូង ក្នុងល្បឿនលឿន ដល់កន្លែងកើតហេតុ បានវ៉ាជែងខាងឆ្វេងម៉ូតូដែលធ្វើដំណើរស្របទិសគ្នា ក៏ត្រូវម៉ូតូធំ ម៉ាក SL ពណ៌ស ជិះពីត្បូងទៅជើងបុកពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ទាំងសងខាងតែម្តង ត្រូវបានបញ្ជូនទៅសង្គ្រោះគ្លីនិកឯកជន សុខលាភ មេត្រី ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវ៉ាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ រង់ចាំដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់