ព័ត៌មានជាតិ

មនុស្ស៤៣នាក់ ពុលជាបន្តបន្ទាប់ ក្រោយពីបានផឹក​ស្រា​.​សក្នុងពិធីបុណ្យសពអ្នកភូមិ

ក្រចេះ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលមានប្រជាពលរដ្ឋចំនួន៤៣នាក់ បានកើតមានអាការ:ពុលជាបន្តបន្ទាប់ ក្រោយពីបានផឹកស្រាស ក្នុងពិធីបុណ្យសពរបស់អ្នកភូមិ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ក្នុងភូមិស្នួល​វត្ត​កើត ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ។

សូមបញ្ជាល់ថា ក្នុងចំណោមអ្នកដែលពុលទាំង៤៣នាក់ មាន​១០​នាក់ជាមនុស្សស្រី ហើយពេលនេះកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ចំណែកមូលហេតុ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ៕

មតិយោបល់