ព័ត៌មានជាតិ

សុំលុយប្រពន្ធទិញមីឆុងហូបមិនបាន ក៏កើតជាជម្លោះហិង្សា វាយប្រពន្ធរបួសយ៉ាដំណំ

កោះកុង: កាលពីវេលាម៉ោង ១០ និង ៥ នាទីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ មានករណីហិង្សាក្នុងគ្រួសារ ប្ដីវ៉ៃប្រពន្ធ បណ្ដាលឲ្យ នៅខេត្តកោះកុង។

ជនបង្កជាប្តីឈ្មោះ ស ម អាយុ ៣៣ ឆ្នាំ ជនជាតិចាម មុខរបលក់ដូរ ចំណែកជនរងគ្រោះ ប្រពន្ធ ឈ្មោះ រ អ.ស​អាយុ ៣៥ ឆ្នាំ ជនជាតិចាម មុខរបលក់ដូរ មានទីលំនៅខេត្តកោះកុង។

តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុប្រពន្ធ ឲ្យហូបម្ហូបសល់ពីព្រឹក ប្តីមិនហូបហើយសុំលុយប្រពន្ធ ទៅទិញមីឆុងហូប តែប្រពន្ធមិនឲ្យ ក៏កើតរឿងឈ្លោះប្រកែកគ្នាទៅវិញទៅមក រហូតឈានដល់ប្រើអំពើហិង្ស ប្តីវ៉ៃនិងធាក់ជាច្រើនដៃច្រើនជើង បណ្តាលឲ្យប្រពន្ធមានរបួសក្រោមភ្នែកខាងឆ្វេង ទើបប្រពន្ធកើតទុកមិនសុខចិត្ត ក៏មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិដងទង់។

ករណីនេះ កម្លាងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនបង្កជាប្ដីទៅផែនព្រហ្មទណ្ឌ ចាត់ការបន្តតាមនិតិវិធី៕

មតិយោបល់