ព័ត៌មានជាតិ

រថយន្តបើកបញ្រ្ចាសទិសដៅចរាចរណ៍ ២គ្រឿង ត្រូវសមត្ថកិច្ចយកទៅធ្វើការអប់រំនៅប៉ុស្តិ៍

ភ្នំពេញ: នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង ១៩ ដល់ម៉ោង ២២ យប់ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជាលទ្ធផល បានធ្វើការឃាត់យានយន្តសរុបចំនួន២ គ្រឿង។

បច្ចុប្បន្នរថយន្តខាងលើ ត្រូវបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំ បន្តតាមនីតិវិធី៕

មតិយោបល់