ព័ត៌មានជាតិ

Update៖ ស្ថានភាពទឹកស្ទឹងសំរោង តាមបណ្តោយផ្លូវជាតិលេខ ៤

ព្រះសីហនុ: ទឹកស្ទឹងសំរោង តាមបណ្តោយផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង បានកើនឡើងដល់ជើងធ្នឹមស្ពានហើយ គិតត្រឹមម៉ោង ១០ និង៣០ នាទីព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៨នេះ ។

ភ្លៀងនៅតែបន្តធ្លាក់ ទឹកស្ទឹងនឹងបន្តកើនឡើងបន្ថែមទៀត ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងតាមភូមិសាស្ត្រខាងលើ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះផ្សេងៗ ដែលអាចកើតមាន៕

មតិយោបល់