ព័ត៌មានជាតិ

កាមារីស្លាម ប៉ះទង្គិចម៉ូតូពីរគ្រឿង ស្លាប់ម្នាក់ និងរបួសជាច្រើននាក់

កំពត: កាលពីវេលាម៉ោង១២ និង៣៦នាទីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថា្នក់ចរាចរណ៍មួយ រវាងរថយន្ដ និងម៉ូតូពីរគ្រឿង ក្នុងទិសដៅស្របគ្នាពីកើតទៅលិច បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ស្រាល ៤នាក់ នៅលើផ្លូវជាតិលេខ៣ ក្នុងភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ។

រថយន្ដកាមារីស្លាម ពាក់ស្លាកលេខ ភ្នំពេញ2H-6156 (ខូចខាតស្រាល) បើកបរដោយឈ្មោះ ហ៊ីម ឡើទី ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានបត់ចូលផ្ទះ ខណ:ម៉ូតូជិះកៀក ក៏បុកគ្នាតែម្ដង។

ដោយម៉ូតូ C125 ស៊េរី២០១៥ ពាក់ស្លាកលេខកំពត1F-0601 (ខូចខាតស្រាល) អ្នកបើកបរពុំបានស្គាល់ឈ្មោះទេ រងរបួសធ្ងន់ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងម៉ូតូមួយគ្រឿងទៀត C125 ស៊េរី ២០១៥ ពាក់ស្លាកលេខ ព្រះសីហនុ1D-7989 (ខូចខាតស្រាល) បើកបរឈ្មោះលី ស្រី នុច ភេទស្រីអាយុ ១៦ឆ្នាំ រស់នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ រងរបួសស្រាល និងអ្នករួមដំណើ
២នាក់រងរបួសស្រាល។

ចំពោះរថយន្ដ និងម៉ូតូ ត្រូវបានកម្លាំងប៉ុស្ដិ៍រដ្ឋបាលយកមករក្សាទុកនៅប៉ុស្ដិ៍ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់