ព័ត៌មានជាតិ

Update៖ ពុទ្ធោកូនគេកូនយើង! ប្រទះឃើញក្មេងស្រីម្នាក់លង់ទឹកទន្លេស្លាប់

ភ្នំពេញ: ហេតុការភ្ញាក់ផ្អើលមួយបានកើតឡើងដោយមានករណីក្មេងៗប្រុសស្រី២នាក់បានលង់ទឹកទន្លេ ត្រូវបានអ្នកស្ទូចត្រីនៅក្បែរនោះជួយបានក្មេងប្រុសម្នាក់និងក្មេងស្រីម្នាក់ទៀតបានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមាត់ទន្លេ ក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមម្ដាយក្មេងស្រីរងគ្រោះបានប្រាប់ថា កូនរបស់គាត់មានឈ្មោះ លក្ខណា អាយុ១១ឆ្នាំ បានសុំគាត់មកអង្គុយលេងនៅមាត់ទន្លេជាមួយមិត្តភក្តិមានគ្នាចំនួន៣នាក់ ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានគេទៅប្រាប់គាត់ថាកូនស្រីរបស់គាត់បានលង់ទឹកបាត់ស្រមោលទៅហើយ។

ក្រោយកើតហេតុក៏បងប្អូនប្រជាពលរដ្ឋជាច្រើនបាននាំគ្នារាយលុយគ្នាដើម្បីយកលុយនេះទៅជួលអ្នកនេសាទខ្មែរឥស្លាមមុកទឹករុករកសាកសពក្មេងស្រីរងគ្រោះខាងលើនេះផងដែរ។

ក្នុងករណីនេះក៏ឃើញមានវត្តមាន លោកសុខ ពេញវុធ អភិបាលនៃគណ:អភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យកូនចៅ ទាក់ទងទៅក្រុមអ្នកនេសាទខ្មែរឥស្លាមមុជទឹករុករកសាកសពក្មេងស្រីរងគ្រោះ ឃើញនៅវេលាម៉ោងជាង៣រសៀលថ្ងៃដដែល។
ក្រោយពេលសមត្ថកិច្ចជំនាញបានពិនិត្យសពក្មេងស្រីខាងលើរួចបានឲ្យដឹងថាក្មេងស្រីខាងលើពិតជាស្លាប់ដោយលង់ទឹកឈ្លក់ស្លាប់ពិតប្រាកដមែនហើយក៏បានប្រគល់សពទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់