ព័ត៌មានជាតិ

បង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀននិងដាវសាំម៉ូរ៉ៃចំនួន១១ដើម!..

បាត់ដំបង: កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ដោយអនុវត្តជាប់ជាប្រចាំនូវមតិដឹកនាំរបស់លោក ឧត្ថមសេនីយ៍ទោ អ៊ុចសុខុន ស្នងការនៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបង ក៏ដូចជាការចង្អុលណែនាំរបស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងទទួលផែនប្រឆាំងបទល្មើស លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំង ផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុង រួមជាមួយនគរបាលមូលដ្ឋានចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្តែង ស្ថិតនៅសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបងក្នុងនោះបានធ្វើការ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលមានឈ្មោះ ភឿន សំបូរ (ហៅមាំ) ភេទប្រុស អាយុ៣៣ឆ្នាំ និងឈ្មោះ ភិន សុបិន្ត(ហៅម៉ន)ភេទប្រុស អាយុ២៧ឆ្នាំ ទាំង២នាក់រស់នៅ ភូមិបឹងរាំងសង្កាត់អូរម៉ាល់ ក្រងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទម៉េតំហ្វេតាមីនម៉ាទឹកកកICEចំនួន២ថង់ តូច(ទម្ងន់១,៨០ក្រាម) ,ទូរសព្ទ័ដៃចំនួន២គ្រឿង(ខូច១គ្រឿង),កាំបិតនិងដាវសាំម៉ូរ៉ៃចំនួន១១ដើម, ដែកឆាបចំពុះទុងចំនួន១និងសម្ភារ:ប្រើប្រាស់សម្រាប់ជក់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង័្សយនិងវត្ថុតាង ត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមនីតិវិធី៕

មតិយោបល់