ព័ត៌មានជាតិ

លួងលោមរួមភេទជាមួយអនីតិជនបានសម្រេច៨ដង បែកការណ៍ម្តាយប្តឹងសមត្ថកិច្ចវាយខ្នោះ!..

បាត់ដំបង: កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចយើងបានទទួលបណ្តឹងពីឈ្មោះ លឿង សំអូន ភេទស្រី អាយុ៣៦ឆ្នាំ ជាម្តាយជនរងគ្រោះឈ្មោះខ.ស.ណ ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅខេត្តបាត់ដំបង ពាក់ពន្ធ័ករណីរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ។

ក្រោយពេលទទួលពាក្យបណ្តឹងសមត្ថកិច្ចយើងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ អេន ចិន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅស្នាក់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្ត បាត់ដំបង ដែលបានធ្វើសកម្មភាព លួងលោមរួមភេទជាមួយជនរងគ្រោះបានសម្រេច៣លើក ចំនួន៨ដង កាលពីកំឡុងខែមិថុនា ឆ្នាំ២០១៨។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចយើងបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់