ព័ត៌មានជាតិ

រថយន្ដMAZDAស្លាកលេខភ្នំពេញ2AL-1190 បុកម៉ូតូពេញទំហឹង របួសធ្ងន់ម្នាក់!..

កណ្ដាល: កាលពីវេលាម៉ោង៦និង៤០នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ៣២-៣៣ ភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

នៅមុនពេលកើតហេតុ ជនរងគ្រោះពុំស្គាល់អត្ដសញ្ញាណ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1K-2155 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែជនរងគ្រោះជិះបត់ឆ្លងផ្លូវ ក្នុងទិសដៅពីលិចទៅកើត ខណ:នោះក៏មានរថយន្ដMAZDAមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AL-1190 ធ្វើដំណើរពីត្បូងមកជើងដោយល្បឿនលឿន ក៏ឈប់មិនទាន់ជាន់ហ្រ្វាំងមិនជាប់បានបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះដួលបោកទៅនឹងផ្លូវរងរបួសធ្ងន់តែម្តង។ ចំណែកអ្នកបើករថយន្ដក៏បានទុករថយន្ដរបស់ខ្លួនចោលនៅកន្លែងកើតហេតុ រួចរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្រុងភ្នំពេញ៕

មតិយោបល់