Post News Media ព័ត៌មានជាតិ គ្រាន់តែមើលមុ...

គ្រាន់តែមើលមុខគ្នាសោះ បញ្ចេញក្បាច់គុណដាក់គ្នា ជាប់ខ្នោះទាំង៥នាក់!…

​ភ្នំពេញ: កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ករណីហិង្សាដោយចេតនា(ប្រើកាំបិត កំណាត់ដែកជ្រុងវាយកាប់ចាក់គ្នាទៅវិញទៅមកបណ្តាឲ្យរបួសទាំងសងខាង) នៅចំណុចមុខកន្លែងលេងបុកប៊ីយ៉ែរ ផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមរបាយការណ៍របស់នគរបាលមូលដ្ឋានបានបញ្ជាក់ថាភាគីទី១ មានគ្នាចំនួន៣នាក់ ទី១ឈ្មោះ លីន រ៉ាហ្វីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ របួសពកក្បាលខាងស្តាំ ដាច់ស្បែកដើមដៃខាងឆ្វេង។ ទី២ឈ្មោះ ទុយ តុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករចិញ្ចឹមមាន់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ និងទី៣ឈ្មោះ ស្រូន វិន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករចិញ្ចឹមមាន់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ របួសក្បាលដេរចំនួន១៥ថ្នេរ , របួសប្រអប់ដៃខាងស្តាំដេរចំនួន១៥ថ្នេរ , ប្រអប់ដៃខាងឆ្វេងដេរចំនួន១៥ថ្នេរ , កំភួនដៃស្តាំដេរចំនួន៣ថ្នេរ , របួសស្មារខាងឆ្វេងដេរចំនួន៧ថ្នេរ។

ឯភាគីទី២ មានគ្នាចំនួន២នាក់ ទី១ឈ្មោះ ឈឹម រស្មី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រក្រដាស ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ របួសក្បាលដេរចំនួន៣ថ្នេរ , របួសគុម្ពត្រចៀកខាងឆ្វេងដេរចំនួន២ថ្នេរ និងលើត្រចៀតខាងឆ្វេង៧ថ្នេរ។ និងទី២ឈ្មោះ ជឿន ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រក្រដាស ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានប្រមូលសម្ភារ:ដូចជា កំណាត់ឈើចំនួន៧ដើម។
មុនពេលកើតហេតុគឺភាគីទី១ បានដើរលេងនៅចំណុចកើតហេតុខាងលើ បានជួបជាមួយភាគីទី២ រួចបានមើលមុខគ្នាទៅវិញទៅមក រួចភាគីទី១ បាននិយាយទៅភាគីទី២ ថាមើលមុខស្អីគេ រួចភាគីទី១បានជិះម៉ូតូចេញដល់ផ្លូវបេតុង ឃើញកំណាត់ដែក ប្រហោងជ្រុង ប្រវែងប្រហែលកន្លះម៉ែត្រ ចំនួន២ដើមក៏រើសយក ត្រឡប់មកកន្លែងកើតហេតុវិញ លើដៃបក់ហៅភាគីទី២ មានកាន់ខ្សែក្រវ៉ាត់ និងដងកឺបុកប៊ីយ៉ែរ ចូលវាយតប់កាប់ចាក់គ្នាទៅវិញមកបណ្តាលឲ្យរបួសទាំងសងខាង បន្ទាប់មកសមត្ថកិច្ចបានទទួលព័ត៌មានចុះដល់ចំណុចកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

Loading...