ព័ត៌មានជាតិ

មេខ្លោងជួញដូរគ្រឿងញៀន២នាក់ ត្រូវបានកម្លាំងជំនាញបង្រ្កាបបាន!..

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននរគបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង២០និង៤០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៧) សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដឹកនាំដោយផ្ទាល់លោកឧត្តមសេនីយ៍ទោ សៀង ណុល នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានបង្ក្រាបករណីជួយដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចស្ថានីយ៍បញ្ចូលហ្គាស ក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ២នាក់ ។

ជនសង្ស័យឈ្មោះ វណ្ណ លីន ភេទស្រី ជនជាតិខ្មែរ អាយុ២៧ឆ្នាំ និងឈ្មោះ ម៉ៅ ស៊ីធាន ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៨៩ ។ ចាប់យកវត្ថុតាង៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ 1988.6g ។

បច្ចុប្បន្ន កម្លាំងជំនាញកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕

មតិយោបល់