ព័ត៌មានជាតិ

ឆក់ឥតល្ហែ! រដូវ World cub

ភ្នំពេញ: យុវជន២នាក់ ដែលជាជនសង្ស័យបានធ្វើសកម្មភាពឆក់ កាបូបប្រជាពលរដ្ឋដែលដំណើរតាមផ្លូវបានសម្រេច ហើយគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាពមិនរំខានសមត្ថកិច្ចសូម្បីតែបន្តិច។

ហេតុការណ៍ខាងលើបង្កឲ្យមនការភ្ញាក់ផ្អើកាលពីវេលាម៉ោង០៣និង៤០នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមុខហាងមីហិរ ផ្លូវ២០០៤ ភូមិ
ស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សកម្មភាពឆក់ខាងលើ ត្រូវបានប្រជាពលរដ្ឋរិះគន់ដល់សមត្ថកិច្ចថា សង្ស័យ មកពីសមត្ថកិច្ចខ្វះការធ្វេសប្រហែស ឫមិនដើរល្បាតតាមមូលដ្ឋាន ទើបជាឱកាសដល់ ជនល្មើស ដើរធ្វើសកម្មភាពឆក់កាបូប បានយ៉ាងងាយស្រួលបែបនេះ ។

ជនរងគ្រោះមិនបានប្រាប់ពីអត្តសញ្ញាណទេគ្រាន់តែប្រាប់ថាស្នាក់នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1H-7735 ធ្វើដំណើរពីកើតទៅលិច ដល់ចំណុចខាងលើមាន ជនសង្ស័យ២នាក់ជិះម៉ូតូ ម៉ាកសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ តាមពីក្រោយមក ឆក់យកកាបូបពាក់នៅពីមុខខ្លួនទៅបាត់ ក្នុងកាបូបមានទូរសព្ទដៃសេរីទំនើបមួយ កាតការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីមួយសន្លឹក និងឯកសារមួយចំនួនទៀត ។

ជនរងគ្រោះ ក្រោយកើតហេតុ បានត្រឹមដើរគ្រវីក្បាល ហួសចិត្ត ត្បិតបទល្មើសដូចជាងាយៗពេក ស្រែកដង្ហោយហៅរកសមត្ថកិច្ចតែគ្មានឃើញ មានតែនាំគ្នា រត់ទៅប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឲ្យជួយស្រាវជ្រាវតែប៉ុណ្ណោះ ៕

មតិយោបល់