ព័ត៌មានជាតិ

សូមមេត្តាជួយចែករំលែកព័ត៌មាន និងរូបភាពនេះ ឲ្យបានច្រើនដើម្បី រួមគ្នាលុបបំបាត់ បទល្មើសនេះទាំងស្រុង ដើម្បីមុខមាត់ជាតិ និងសុវត្ថិភាពល្អ

សៀមរាប: យោងតាមផាកហ្វេសប៊ុករបស់នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានគរបាលក្រុងសៀមរាប បើទោះជាមានការបង្ក្រាប ទៅលើមុខសញ្ញលួចឆក់ គ្រប់ប្រភេទជាច្រើនករណីកន្លងមក ក៏ប៉ុន្តែក្តីបារម្ភរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅតែមានចំពោះបង ប្អូនប្រជាពលរដ្ឋរួមទាំងភ្ញៀវទេសចរណ៍ជាប្រចាំ។

រូបភាពខាងក្រោម​ គឺជាសារក្រើនរំលឹកចំពោះបង ប្អូនប្រជាពលរដ្ឋ និងអ្នកបំរើសេវាចំពោះភ្ញៀវទេសចរណ៍ បរទេស ទាំងអស់ដូចជាអ្នកជួល កង់ឬ ម៉ូតូ ម៉ូតូឌុប និងរ៉ឺម៉កម៉ូតូកង់បី។ល។ ដើម្បីបង្កើនការ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ជៀសវាងការបាត់បង់ទ្រព្យសម្បត្តិផ្សេងៗពីសំណាក់ជនទុច្ចរិត។

សូមមេត្តា ជួយចែករំលែកពត៍មាន និងរូបភាពនេះឲបានច្រើនដើម្បី រួមគ្នា លុបបំបាត់ បទល្មើសនេះទាំងស្រុង ដើម្បីមុខមាត់ជាតិ និង សុវត្ថិភាពល្អ៕

មតិយោបល់