ព័ត៌មានជាតិ

Update៖ នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងព្រែកសំរោង ត្រូវផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្ន ដោយសារជំនន់ទឹកភ្លៀងនៅតែបន្តកើនទ្បើង

ព្រះសីហនុ: តាមសមត្ថកិច្ច បានឲ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀង នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹព្រែកសំរោង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ គិតត្រឹមម៉ោងជាង៩ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រូវបានផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្ន ដោយសារទឹកនៅតែបន្តជន់ទ្បើងផងដែរ។

ករណីនេះអជ្ញាធរបានបង្វែរ ទិសយានយន្តទាំងអស់ឲ្យទៅតាមផ្លូវជាតិលេខ៣ ជាបណ្តោះអាសន្នសិន៕

មតិយោបល់