ព័ត៌មានជាតិ

អាណិតខ្លោចចិត្ត! ប្រពន្ធឯណាធ្វើចិត្តទាន់ បាត់បង់ប្តីត្រឹមមួយប៉ប្រិចភ្នែក

ភ្នំពេញ: កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានបុរសម្នាក់ ឆក់ត្រីនៅក្នុងទឹកវាលស្រែមួយកន្លែង ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ ខណ:ដែលប្រពន្ធកំពុងធ្វើការនៅក្នុងរោងចក្រ មិនដឹងថាប្តីលួចមកឆក់ត្រីយកមកធ្វើម្ហូប នៅខាងជើងវត្តឬស្សីសាញ់ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សុខ ដា ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិជ្រោយជ្រេ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញកោសល្យវិច័យខណ្ឌដង្កោ បានចុះមកធ្វើការពិនិត្យសពដល់កន្លែងកើតហេតុ រួច ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
//www.youtube.com/watch?v=bRlpxc9D2BM

មតិយោបល់