ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង របួសធ្ងន់ស្រាល៣នាក់!..

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ និងរបួសស្រាល២នាក់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ២៣-២៤ ភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ករណីនេះកើតឡើងរវាងម៉ូតូ ម៉ាក HONDA WAVE ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ កណ្តាល1R -9739 បើកបរដោយឈ្មោះឈឹម សំភ័ស្ស ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅពី អ្នកលឿង ទៅភ្នំពេញ តាមផ្លូវជាតិលេខ១។ លុះមកដល់កន្លែងកើតហេតុខាងលើ បានបុកពីក្រោយម៉ូតូ ម៉ាកHONDA DREAM 125 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ ភ្នំពេញ 1AK – 9256 បើកបរដោយឈ្មោះចាន់ ដារិទ្ទ ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានអ្នករួមដំណើរម្នាក់ឈ្មោះឡឹង សារី ដែលបើកមានទិសដៅស្របគ្នា បណ្តាលឲ្យ អ្នកបើកម៉ូតូ ឈ្មោះឈឹម សំភ័ស្សរងរបួសធ្ងន់ ឈ្មោះចាន់ ដារិទ្ធ និងឈ្មោះឡឹង សារីរងរបួសស្រាល ក្រុមគ្រួសារ យកទៅព្យាបាល។

ចំពោះម៉ូតូទាំង២គ្រឿង យកមករក្សាទុកជាភស្តុងតាង នៅអធិការស្រុកកៀនស្វាយ។
សន្និដ្ឋាន ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូឈ្មោះឈឹម សំភ័ស្ស ធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន បើកមានល្បឿនលឿន៕

មតិយោបល់