ព័ត៌មានជាតិ

រ៉ឺម៉កកង់បីបត់មិនស៊ីញ៉ូ ម៉ូតូគេចមិនទាន់បុកគូទ រងរបួសស្ត្រីម្នាក់!..

ភ្នំពេញ: ស្ត្រីម្នាក់របួសជើងឆ្វេងធ្ងន់ធ្ងរបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរ៉ឺមកកង់បី ខណ:ដែលបើកស្របទិសគ្នារ៉ឺម៉កបត់ឆ្វេងមិនបានស៊ីញ៉ូម៉ូតូមកពីក្រោយអកហ្សើប៉ះកៀរដួលនៅកន្លែង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៥នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូអូស៊ីអាយស៊ី ភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រ៉ឺម៉កកង់បី ពណ៌ក្រហម បើកដោយឈ្មោះ សុក្រ សៅ ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ1C 7969 ជិះដោយស្ត្រីរងគ្រោះឈ្មោះជួប ស្រីនា អាយុប្រហែល២៥ឆ្នាំ ស្នាក់នៅភូមិកៀនឃ្លាំង សង្កាត់ព្រែលលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រួមដំណើរដោយនារីម្នាក់និងក្មេងប្រុសម្នាក់ទៀត។

ប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុរ៉ឺម៉កកង់បីនិងម៉ូតូបើកស្របទិសគ្នាពីជើងទៅត្បូងតាមផ្លូវអូស៊ីអាយស៊ីដោយរ៉ឺម៉កកង់បី បើកមុខម៉ូតូបើកក្រោយ ខណ:មកដល់ចំណុចកើតហេតុដោយសារនៅខាងមុខមានគេធ្វើផ្លូវមិនអាចទៅបានក៏បត់មកឆ្វេងដៃដោយមិនបានស៊ីញ៉ូធ្វើឲ្យម៉ូតូបើកក្រោយខាងឆ្វេងដៃអកហ្សើគេចមិនទាន់បានប៉ះកៀរគ្នាបណ្តាលឲ្យម៉ូតូដួលស្ត្រីម្នាក់ក្នុងចំណោមប្រុសស្រី៣នាក់របួសជើងឆ្វេងធ្ងន់ធ្ងរ ឯអ្នករួមដំណើរមិនមានរបួសទេ។

ក្រោយពេលកើតហេតុស្ត្រីរងគ្រោះត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យកាល់ម៉ែតដឹកទៅសង្គ្រោះរីឯម៉ូតូនិងរ៉ឺម៉ក ត្រូវបានសមត្ថកិច្ចវាស់វែងយកដាក់ខាងដើម្បីឲ្យភាគីឬតំណាងភាគីទាំងសងខាងសម្របសម្រួលគ្នាមួយជំហ៊ានសិន៕

មតិយោបល់