ព័ត៌មានជាតិ

ជិះម៉ូតូវ៉ាជែង ជ្រុលទៅបុកគោយន្តកន្ត្រៃ ស្លាប់២នាក់ជាបន្តបន្ទាប់

កំពង់ធំ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបុកនឹងគោយន្តកន្ត្រៃ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៤០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១៣៨-១៣៩ ភូមិស៊ីវត្ថា ឃុំប្រសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ភាគីខាងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1K-9882 បើកបរពីជើងទៅត្បូងដោយឈ្មោះ សាន់ សុផាត ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិត្រើយអូរសួស្តី ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ (ស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ) និង អ្នករួមដំណើរឈ្មោះ ហួ គឹមហៀង ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូ (ស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ)។ ចំណែកគោយន្តកន្ត្រៃបើកបរទិសដៅពីត្បូងទៅជើង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់។

បច្ចុប្បន្នវត្ថុតាងទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកសន្ទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់