ព័ត៌មានជាតិ

សមត្ថកិច្ចចុះត្រួតពិនិត្យចំណីអាហារ នៅក្នុងផ្សារសំរោងយ៉ោង!

តាកែវ: យោងតាមផេក វិទ្យុគោកធ្លក ខេត្តតាកែវ បានឲ្យដឹងថា នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៨ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ ដឹកនាំមន្រ្តីជំនាញជំនាញសាខា សហការនឹងមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យទំនិញជាគ្រឿងកំប៉ុង បន្លែ ផ្លែឈើ និងគ្រឿងឧបភោគបរិភោគ នៅក្នុងផ្សារសំរោងយ៉ោង ស្រុកបាទី ខេត្តតាកែវ ។

នៅក្នុងការចុះត្រួតពិនិត្យទំនិញនេះ មន្រ្តីជំនាញកាំកុងត្រូល បានធ្វើត្តេសបឋមទៅលើបន្លែ និងចំណីអាហារជាច្រើនមុខ។ ក្នុងនោះរកឃើញមានសារធាតុគីមីប៊ូរ៉ាក់នៅលើបង្អែមលត ព្រមទាំងចុះពិនិត្យមើលតម្លៃតាមស្ថានីយ៍ប្រេងឥន្ធន:មួយចំនួនផងដែរ។

ក្នុងនោះរកឃើញតែ១ស្ថានីយ៍ប៉ុណ្ណោះ ដែលដាក់លក់មិនតាមការណែនាំ និងការព្រមព្រៀងរវាងក្រសួងពាណិជ្ជកម្មជាមួយនឹងម្ចាស់ស្ថានីយ៍ ៕

មតិយោបល់