ព័ត៌មានជាតិ

Update៖ ស្ថានភាពទឹកជំនន់នៅផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង ការធ្វើចរាចរឆ្លងកាត់ គឺនៅតែបន្តផ្អាកជាបណ្តោះអាសន្នដដែល

ព្រះសីហនុ: គិតត្រឹមម៉ោង ៤ និង៣០ នាទីទៀបភ្លឺឈានចូលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ដែលហូរកាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង គីទ្បូម៉ែត្រលេខ ១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់ទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកផុតស្ពានទាំងស្រុងហើយ ។

ដោយឡែកនៅខាងកើតស្ពាន ទឹកមិនទាន់ស្រកផុតផ្លូវជាតិ នៅឡើយទេ ដោយនៅបន្តហូរកាត់ផ្លូវប្រវែងប្រមាណ ១៥០ ម៉ែត្រ ក្នុងកម្ពស់ ០,៥ ម៉ែត្រ។

ភ្លៀងនៅបន្តធ្លាក់ ប៉ុន្តែក្នុងកម្រិតខ្សោយ ដូចនេះទឹកអាចនឹងបន្តស្រកចុះមួយកម្រិតបន្ថែមទៀត ។ ការធ្វើចរាចរឆ្លងកាត់ គឺនៅតែបន្តផ្អាកជាបណ្តោះអាសន្នដដែល៕

មតិយោបល់