ព័ត៌មានជាតិ

​ជាប់ពន្ធនាគារ៤ដង! ចេញមកវិញដោះស្រាយរឿងគំនុំ កាប់បុរសម្នាក់របួសធ្ងន់

កំពង់ស្ពឺ: នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយសាឍ សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១២ កម្លាំងនគរបាលស្រុក បានធ្វើការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាបង្កហិង្សាដោយចេតនាឈ្មោះ ហួន ប៊ុនហេង ភេទប្រុស អាយុ៣៣ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារ ៤លើក បច្ចុប្បន្នរស់នៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៧យប់ ជនសង្ស័យបានកាន់កាំបិត ប៉័ងតោ កាប់ទៅលើឈ្មោះ ធឹម វិចិត្រ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិតាកេរ្តិ៍ ឃុំរលាំងចក ស្រុកសំរោងទង បណ្តាលឲរងរបួសធ្ងន់ ចំក្ដោងច្រមុះ ស្ថិតនៅតាមផ្លូវលំ ភូមិវល្លិសរ ឃុំវល្លិស។

តាមការបញ្ជាក់ឲ្យដឹងបន្ថែមពី លោក វរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទង មូលហេតុដែលជនសង្ស័យកាប់ទៅលើ ជនរងគ្រោះ គឺជារឿងគំនុំ បញ្ហាដោះដូរម៉ូតូ ជាយូរមកហើយ ករណីខាងលើស្រុកកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់