ព័ត៌មានជាតិ

First News៖ ប្រទះឃើញសពក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ ស្លាប់យ៉ាងអាណោចអាធ័មនៅទីទួលមួយកន្លែង ក្រោយពីបាត់ខ្លួនរយៈពេលប្រហែល៣ថ្ងៃ

តាកែវ: សមត្ថកិច្ចបានប្រាប់ Post Newsថា មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលមានការប្រទះឃើញសពក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម នៅលើទីទួលមួយកន្លែង បន្ទាប់ពីក្មេងប្រុសរូបនេះ បានបាត់ខ្លួនរយ:ពេលប្រហែល២ទៅ៣ថ្ងៃ ហើយពេលបាត់ខ្លួននោះជនរងគ្រោះបានចេញទៅជាមួយមនុស្ស២នាក់ទៀត។

ករណីនេះកើតឡើងនៅម៉ោង៣និង២០នាទី រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ក្នុងភូមិស្មាន់មុនី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

ចំពោះករណីនេះសមត្ថកិច្ចមិនទាន់អាចបញ្ជាក់បានថា ជាករណីអ្វីឲ្យប្រាកដនៅឡើយនោះទេ៕

មតិយោបល់