ព័ត៌មានជាតិ

​រន្ធត់ណាស់! ហាយឡែនឌ័រពន្លះម៉ូតូស៊ីរ៉ុស ស្លាប់ប្រពន្ធ ប្តីរបួសធ្ងន់!

មណ្ឌលគិរី: កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បើកបរក្នុងទិសដៅបញ្រ្ចាសគ្នា នៅលើផ្លូវជាតិលេខ៧៦ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

រថយន្តម៉ាក ហាយឡែនឌ័រ ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ2AC-7726 បើកបរដោយឈ្មោះ មាន សុខសំណាង អាយុ៤០ឆ្នាំ បានបើករេចង្កូតទៅបុកម៉ូតូម៉ាក ស៊ីរ៉ុស គ្មានស្លាកលេខ ធ្វើដំណើរពីខេត្តឆ្ពោះទៅភូមិពូទ្រូ ជិះដោយឈ្មោះ ប្រុង ផើល ភេទប្រុស អាយុ៤៨ឆ្នាំ ​ជនជាតិព្នង រស់នៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី(របួសបាក់ជើងស្តាំ) ឌុបប្រពន្ធអ្នកបើកម៉ូតូឈ្មោះ ញើច ឃ្វើច អាយុ៣៦ឆ្នាំ ជនជាតិព្នង(រងរបួសធ្ងន់បានបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តមណ្ឌលគិរី លុះនៅវេលាម៉ោង៦ល្ងាចក៏បានស្លាប់)។

ចំពោះករណីនេះ សមត្ថកិច្ចបាននាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់