ព័ត៌មានជាតិ

​Update៖ ពិតជាសាហាវណាស់! ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ ត្រូវគេវាយសម្លាប់​ប្លន់យកម៉ូតូ នៅស្រុកព្រៃកប្បាស!..

តាកែវ: កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីឈ្មោះ អង្គ លឹមហ៊ត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃផ្តៅត្បូង ឃុំព្រៃផ្តៅត្បូង ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលបានប្តឹងរាយការណ៍ថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១២ថ្ងៃត្រង់ កូនប្រុសរបស់ខ្លួនឈ្មោះ ណុប លឹមហេង អាយុ១២ឆ្នាំ ជាសិស្ស បានជិះម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ០១៨ ពាក់ស្លាកលេខ តាកែវ1O-6405 ចេញពីផ្ទះ ដើម្បីទៅលាងម៉ូតូ នៅភូមិជំរំ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ហើតមិនឃើញមកផ្ទះវិញ។

ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃផ្តៅ បានធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនិតិវិធី។ លុះដល់ថ្ងៃទី១៩ ខែឆ្នាំដដែល វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ យើងបានទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានមនុស្សស្លាប់នៅលើទួលត្រពាំងទួលខាងត្បូង ភូមិស្មន់មុន្នី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ក្រោយទទួលបានព័ត៌មាន កម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការពីនិត្យឃើញថា សាកសពដែលស្លាប់ពិតជាសាកសពរបស់ក្មេងឈ្មោះ ណុប លឹមហេង ដែលបានបាត់ខ្លួនរួមជាម៉ូតូខាងលើពិតប្រាកដមែន។

ករណីនេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបានហើយ។ ចំពោះសាកសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់