ព័ត៌មានជាតិ

ហាយឡែនឌ័រ បុករះកូរ៉ូឡា និងកងបី រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាជោកជាំ បានបើករថយន្តមួយគ្រឿង រេចង្កូតទៅបុករថយន្តមួយគ្រឿង
កំពុងចតអែបនៅចិញ្ចើមផ្លូវចំពីក្រោយពេញទំហឹង រួចបន្តរុញបុកកង់បីមួយគ្រឿងទៀត បណ្ដាលឲ្យខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៨ និង២០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨
ស្ថិតតាមបណ្ដោយផ្លូវ២១៧ ចំណុចមុខផ្សារស្ទឹងមានជ័យថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

តាមសាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសស្រវឹងស្រាម្នាក់ បានបើករថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2I-8280 បើកពីលិចទៅកើត មកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុករថយន្តកូរ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K-4005 ដែលចតអែបចិញ្ចើមផ្លូវចំពីក្រោយពេញទំហឹង បណ្ដាលឲ្យធ្លាក់កាងខាងក្រោយ ហើយរថយន្តបង្កមិនព្រមឈប់ទេ បានរយ៉ែថយក្រោយ រួចបើកបន្តទៅមុខទៀត ក៏រុញទៅបុកកង់បីពីក្រោយមួយគ្រឿងក្រពឹត ទើបទៅមុខលែងរួច។

ក្រោយហេតុតៃកុងរថយន្ត បានបើកទ្វារគេចខ្លួនបាត់ បន្សល់ទុករថយន្តចោលនៅកន្លែងកើតហេតុ។

បន្ទាប់ពីទទួលបានដំណឹងភ្លាម សមត្ថកិច្ចមូលដ្ឋាន បានចុះមកទៅដល់កន្លែងកើត ហេតុទាក់ទងកម្លាំងជំនាញ ចុះធ្វើការវាស់វែង យករថយន្តបង្ក និងរថយន្តរងគ្រោះ រួមទាំងកងបី ទៅការិយាល័យចរាចរណ៍ស្នងការរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រោយតាមផ្លូវច្បាប់នៅពេលក្រោយ៕

មតិយោបល់