ព័ត៌មានជាតិ

វ៉ាវ! OPPO Find X សមត្ថភាពកប់ឃើញហើយលង់តែម្តង ស្មាតហ្វូនកំពូលរបស់OPPO Find Xពិតជាឡូយ តម្លៃក៏ឡូយ!

លោកអ្នកប្រហែលជាធ្លាប់បានលឺពីស្មាតហ្វូនត្រកូលFind របស់ក្រុមហ៊ុនOPPOដែលបានចេញលក់នៅប៉ុន្មានឆ្នាំមុន ពួកវាពិតជាមានភាពល្បីល្បាញខ្លាំង ដែលក្នុងនោះមានដូចជាOPPO Finder ជាប់ជាស្មាតហ្វូនមានកម្រាស់ស្តើងជាងគេក្នុងឆ្នាំ២០១២ ក្រោយមកគឺOPPO Find 5ដែលជាប់ជាស្មាតហ្វូនដំបូងគេដែលប្រើប្រាស់នូវអេក្រង់ប្រភេទ1080P ហើយនៅឆ្នាំ២០១៤ ក៏មាន OPPO Find7 ដែលមានប្រើនូវSkyline notification ហើយក៏ជាម៉ូដែលដំបូងដែលប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មលឿនVOOC។

ក្រោយពីរង់ចាំម៉ូដែលត្រកូលFind របស់OPPOអស់រយ:ពេល៤ឆ្មាំមកនេះ ទីបំផុតវាបានមកដល់ហើយ ។ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនស្មាតហ្វូនកំពូលម៉ាកOPPOបានធ្វើការប្រកាសនូវស្មាតហ្វូនកំពូលរបស់ខ្លួនOPPO Find X នៅឯសណ្ឋាគារThe Great Duke Cambodia (អតីតសណ្ឋាគារ Intercontinental)។ យើងសង្កេតឃើញមានការចូលជាកិត្តិយសពីសំណាក់តារាល្បីៗជាច្រើន ដែលមានដូចជា គឺអ្នកនាងពេជ្រ សោភា ,លោកStep ,កញ្ញា រ៉េត សូហ្សាណាដែលអ្នកទាំង៣ជាតារាតំណាងរបស់OPPO លោក ជាវណ្ណរិទ្ធ , កញ្ញា ហិន ចន្ទនិរ័ត្ន,លោកឆឹម សក្កដា និង ស្ថាប័នសារព័ត៌មានជាច្រើនទៀត។


បច្ចុប្បន្ននេះ បើយើងនិយាយអំពីច្នៃប្រឌិត គឺក្នុងឧស្សាហ៍កម្មស្មាតហ្វូនទាំងមូលកំពុងតែជួបប្រទះនូវបញ្ហានេះ ពោលគឺការបង្កើតថ្មីមានការធ្លាក់ចុះ។ ទោះបីជាយ៉ាងនេះក្តី ក៏OPPOនៅតែអាចធ្វើទៅបាន ដោយក្រុមហ៊ុននេះបានសង្កត់ធ្ងន់លើបទពិសោធរបស់អ្នកប្រើប្រាស់និងបច្ចេកវិទ្យាថ្មីៗ និងនៅតែបន្តនាំមុខគេ ក្នុងការស្រាវជ្រាវនូវបច្ចេកវិទ្យាសាកថ្មលឿន បច្ចេកវិទ្យាថតរូប ក៏ដូចជាបច្ចេកវិទ្យា5G, AI, បច្ចេកវិទ្យារូបភាព 3D និងអ្វីៗជាច្រើនទៀត។

ទូរស័ព្ទស្មាតហ្វូន OPPO Find X បានណែនាំនូវអេក្រង់បែប Panoramic ជាមួយនឹងសមាមាត្រ៩៣.៨% ដែលនេះជាកម្រិតធំជាងគេដំបូងបង្អស់ក្នុងឧស្សាហកម្មទូរស័ព្ទ។ OPPO Find X ក៏មានលក្ខណ:ពិសេសដោយបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន VOOC, 3D Light Structure, បច្ចេកវិទ្យា AI Beauty ទាំងនេះជាបច្ចេកវិទ្យាច្នៃប្រឌិតដែលបង្កើតឡើងដោយ OPPO និងត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការឲ្យលើសពីការរំពឹងទុករបស់អតិថិជន។

ក្នុងការសម្ភោធOPPO Find X នេះដែរ ក្រុមហ៊ុនក៏បានប្រកាសនូវម៉ូដែលOPPO Find X Automobili Lamborghini Edition ដែលវាត្រូវបានសហការណ៍ក្នុងការផលិតរវាងក្រុមហ៊ុនOPPO និងក្រុមហ៊ុនរថយន្តស្ព័រដ៏ល្បីគឺ Automobili Lamborghini។ សម្រាប់OPPO Find X Automobili Lamborghini Editionនេះ លក្ខណ:ពិសេសរបស់វាគឺស្រដៀងទៅនឹងFind X ធម្មតាដែរ អ្វីដែលខុសគ្នានោះគឺការឌីហ្សាញ ដែលវាមានបញ្ចូលនូវរចនាបទនៃOPPO និងLamborghini ហើយវាថែមទាំងបានភា្ជប់ជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿន Super VOOCដែលអាចសាកថ្មឲ្យពេញក្នុងរយ:ពេលតែ៣៥នាទីប៉ុណ្ណោះ។ បន្ថែមលើនេះទៀត គឺអង្គផ្ទុករបស់Find X Lamborghini Edition មានរហូតដល់៥២៦GB។


ចំពោះតម្លៃនៃម៉ូដែលថ្មីនេះ ក្រុមហ៊ុនOPPO គ្រោងនឹងដាក់លក់OPPO Find Xនៅក្នុងទីផ្សារនៃប្រទេសកម្ពុជានៅថ្ងៃទី៥ខែសីហា ឆ្នាំ២០១៨ក្នុងតម្លៃ 899$ ហើយវាមាន២ពណ៌ សម្រាប់ជ្រើសរើស គឺ Bordeaux Red(ពណ៌ក្រហម)និង Glacier Blue(ពណ៌ខៀវ) ហើងក្រុមហ៊ុននឹងបន្ថែមការដូជាស៊ុមរូបថតឌីជីថលដ៏ទាន់សម័យមួយ។ ចំនែកឯOPPO Find X Automobili Lamborghini Editionនឹងមិនមានលក់នៅក្នុងទីផ្សារប្រទេសយើងឡើយ៕

មតិយោបល់